Toyota ពន្យារពេលផលិតឡានអគ្គិសនី Lexus ជំនាន់ក្រោយ

តូក្យូ ៖ សារព័ត៌មានជប៉ុន NHK បានចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុន Toyota Motor នឹងអូសបន្លាយពេលផលិតឡានអគ្គិសនីត្រកូល Lexus ជំនាន់ក្រោយរបស់ខ្លួន។

ក្រុមហ៊ុន Toyota ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ក្រុមហ៊ុនផលិតឡានដ៏ធំរបស់ជប៉ុននេះ ត្រូវការពេលវេលាបន្ថែមទៀត ក្នុង ការ អភិវឌ្ឍ ឡានអគ្គិសនី Lexus យូរ ជាង នេះ ដើម្បីដាក់បញ្ចូលបច្ចេកវិទ្យាទំនើបៗចុង ក្រោយ បំផុត ក្នុងការផលិតឡានដ៏ពេញនិយមមួយនេះ។

ដើមឡើយ ក្រុមហ៊ុន Toyota គ្រោងនឹងចាប់ផ្តើមផលិតឡានអគ្គិសនីត្រកូល Lexus ជំនាន់ក្រោយ ហើយចែកចាយលក់នៅលើទីផ្សារនៅឆ្នាំ ២០២៦ ប៉ុន្តែក្រុមហ៊ុននេះបានសម្រេចពន្យារពេលទៅឆ្នាំ ២០២៧វិញ។

យ៉ាងណាមិញ Toyota បាន បង្ហាញ គំរូ ឡានអគ្គិសនី Lexus ជំនាន់ក្រោយរួចហើយ នៅក្នុង កម្មវិធី Japan Mobility Show កាល ពី រដូវ ស្លឹក ឈើ ជ្រុះ ឆ្នាំ មុន។

វាត្រូវបានគេរាយការណ៍ថា នឹងមានសមត្ថភាពបើកបរបានចម្ងាយ ១,០០០គីឡូម៉ែត្រ ហើយអាចសាកភ្លើងពេញត្រឹមតែ២០នាទីប៉ុណ្ណោះ។

Toyota នឹងប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃពេលវេលា ដែលគេស្គាល់ថា giga-casting ដើម្បីបំពាក់ក្នុងរថយន្តនេះ។

នៅឆ្នាំ ២០២៦ ក្រុមហ៊ុន Toyota មានគោលបំណងផលិតឡានអគ្គិសនីចំនួន ១.៥លានគ្រឿងនៅទូទាំងពិភពលោក។

Toyota បាននិយាយថា តួលេខនេះក៏រួមបញ្ចូលទាំងរថយន្តកូនកាត់ Plug-in hybrids ប្រើសាំង និងអាគុយផងដែរ ដោយសារតម្រូវការរថយន្តទាំងនោះ ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងនៅលើទីផ្សារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner