អេស្ប៉ាញបញ្ចប់ការសាកល្បងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន រត់ក្នុងចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ

ម៉ាឌ្រីដ ៖ អ្នកអភិវឌ្ឍន៍គម្រោងបានប្រកាសថា រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់របស់ប្រទេសអេស្ប៉ាញ បានបញ្ចប់ការសាកល្បងរត់ក្នុងចម្ងាយ ១០,០០០គីឡូម៉ែត្រ។

រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះ បច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការរត់សាកល្បងរវាង ទីក្រុង Zaragoza និង Canfranc នៅ ភាគ ខាង ជើង ប្រទេស អេស្ប៉ាញ។

ផ្លូវធ្វើតេស្តមានលក្ខណៈរាងចោតបន្តិចនៅតំបន់ជើងភ្នំ Pyrenees ត្រូវបានជ្រើសរើស ដើម្បីសាកល្បងដំណើរការរថភ្លើងជំនាន់ថ្មីនេះ ក្រោមលក្ខខណ្ឌដ៏លំបាក។

គម្រោងនេះបង្កើតឡើងដោយសម្ព័ន្ធ FCH2Rail ដែលរួមមាន CAF, DRL, Toyota, CNH2, IP, និង Stemmann-Technik រួមជាមួយក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកអេស្ប៉ាញ Adif និងប្រតិបត្តិករផ្លូវដែក RENFE។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

រថភ្លើងនេះបង្កើតឡើងដោយបំពាក់បច្ចេកវិទ្យាថាមពលកូនកាត់ Fuel Cell Hybrid Power Pack ដែលបញ្ចេញឧស្ម័នសូន្យសុទ្ធ ជាមួយនឹងការដំណើរការដោយថាមពលអ៊ីដ្រូសែន ក្នុងគោលបំណងផ្តល់ជម្រើសងាយស្រួល និងប៉ះពាល់ដល់បរិស្ថាន បើធៀបនឹងរថភ្លើងប្រើប្រេងម៉ាស៊ូត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner