រុស្ស៊ី ៖ អត្រាឆ្លងមេរោគអេដស៍ធ្លាក់ចុះ ២៧ភាគរយក្នុងមួយទសវត្សរ៍

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយដកស្រង់របាយការណ៍របស់អាជ្ញាធរសុខាភិបាលរុស្ស៊ីថា អត្រាឆ្លងមេរោគអេដស៍នៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ២៧ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងធ្វើតេស្ត និងទប់ស្កាត់។

សេវាសហព័ន្ធទទួលបន្ទុកកិច្ចការគាំពារសិទ្ធិ និងសុខាភិបាលភាពមនុស្ស ដែលគេស្គាល់ទូទៅ Rospotrebnadzor បានបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សហព័ន្ធរុស្ស៊ីបានមើលឃើញការថយចុះអត្រាឆ្លងមេរោគអេដស៍ដល់ទៅ ២៧.១%។

ទីភ្នាក់ងារនេះបានអរគុណចំពោះវិធានការជាប្រព័ន្ធ ដោយច្រើនជាង ៩៩%នៃកុមារដែលកើតពីម្តាយដែលមានផ្ទុកមេរោគអេដស៍ មិនបានឆ្លងមេរោគនេះទេ។ ទីភ្នាក់ងារ Rospotrebnadzor បានគូសបញ្ជាក់ពីការពង្រីកកម្មវិធីធ្វើតេស្តរកមេរោគអេដស៍នៅទូទាំងប្រទេសរុស្ស៊ី។

តួយ៉ាង នៅឆ្នាំ ២០២៣ សំណាកឈាមចំនួន ៤៩លានត្រូវបានធ្វើតេស្តរកមេរោគអេដស៍ កើនឡើង ៧៤.៨% បើធៀបនឹងឆ្នាំ ២០១៤។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤ ការធ្វើតេស្តមានចំនួន ៣៨.៥លាន កើនឡើង ៦.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner