ឯកឧត្តម ទៀ ស្យាម ចាត់ទុកព្រឹត្តការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ នៅព្រះសីហនុ គឺអាចជំរុញសេដ្ឋកិច្ច វិស័យទេសចរណ៍ និងវិស័យកីឡា

(ភ្នំពេញ)៖ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានចាត់ទុកការចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រៅពីចូលរួមជំរុញវិស័យកីឡាយានយន្ត ទេសចរណ៍ តែក៏បានចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ ពិសេសបង្ហាញពីសន្តិភាពនៅកម្ពុជាដែលផ្ដល់ឱកាសឱ្យយើងរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានមានប្រសាសន៍បន្តថា ការប្រណាំងឈានចូលថ្ងៃទី២ សង្កេតឃើញឡានខ្លះមានបញ្ហា តែជារឿងធម្មតាក្នុងការប្រណាំង Off-Road ។

គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។ ថ្ងៃទី៣០ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២ហើយ ខណៈថ្ងៃដំបូងគឺបានប្រព្រឹត្តទៅដោយភាពរលូនតាមការគ្រោងទុក ថ្វីដ្បិតការប្រកួតជួបនូវបញ្ហាយានយន្តខ្លះៗក៏ដោយ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងសែម បូរិន

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner