ម៉ាឡេស៊ី ១៣៧,០០០ នាក់ចាកចោលផ្ទះ ព្រោះទឹកជំនន់
បរទេស ៖ ទឹកជំនន់នៅប្រទេសម៉ាឡេស៊ី បានបណ្តាលឲ្យមនុស្សជាង១៣ម៉ឺន៧ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអាទិត្យ។
ប្រជាជនម៉ាឡេស៊ីដែលកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរខ្លាំងជាងគេ នៅរដ្ឋ Kelantan ប៉ុន្មានថ្ងៃមកនេះ បានពណ៌នាថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល មួយទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជម្លៀស នៅទូទាំងប្រទេស បានកើនឡើងដល់ ១៣៧,៩៣០នាក់ គិតត្រឹមថ្ងៃទី១ ខែធ្នូ ម្សិលមិញ។
ចំនួនអ្នកស្លាប់ មានចំនួនបួននាក់ នៅរដ្ឋ Kelantan, Terengganu) និង Sarawak។ ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋដែឡរងគ្រោះ រួមជាមួយនឹងទូកជួយសង្គ្រោះ រថយន្ត និង ឧទ្ធម្ភាគចក្រ។
ទឹកជំនន់គឺជាបាតុភូត កើតមានជាប្រចាំឆ្នាំ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនចំនួន ៣៤ លាននាក់ មួយនេះ ដោយសារខ្យល់មូសុងឦសាន ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត