ប្រមុខការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង ចំពេលតានតឹង

បរទេស៖ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានចូលរួម ក្នុងពិធីកម្រិតរដ្ឋ របស់ទីក្រុងព្យុងយ៉ាង នោះ គឺការរំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងសង្គ្រាមលោក លើកទីពីរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Andrei Belousov ក្នុងពេលមានវត្តមាន នៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ បានធ្វើទស្សនកិច្ចទៅកាន់ទីតាំងមួយ រំលឹកដល់កងទ័ពសូវៀត ដែលបានស្លាប់ ក្នុងការរំដោះប្រទេសកូរ៉េ ពីប្រទេសជប៉ុន ក្នុងសង្គ្រាមលោក លើកទីពីរ ហើយត្រូវបានរៀបចំជូន នូវពិធីដ៏ថ្លៃថ្លា ដោយសិល្បករ របស់កូរ៉េខាងជើង ទៀតផង។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះ ក៏ត្រូវជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ផងដែរ។

ដំណើរទស្សនកិច្ចនេះកើតមាន ចំពេលដែលភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញការចោទពីរឿងដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាង នៅភាគខាងលិច នៃប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ហើយបណ្តាប្រទេសលោកខាងលិចបានលុបចោល ការហាមឃាត់ ដែលមានយូរអង្វែង លើការប្រើប្រាស់មីស៊ីល របស់ពួកគេ ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner