វៀតណាមនឹងជួបប្រទះសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុតប្រចាំឆ្នាំ

ហាណូយ ៖ ភាគខាងជើងវៀតណាម ត្រូវបានព្យាករណ៍ថា នឹងជួបប្រទះនូវសីតុណ្ហភាពចុះត្រជាក់រហូតដល់ ៧អង្សាសេនៅតាមតំបន់ភ្នំ។

ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍នេះ អាកាសធាតុនៅតំបន់ភាគខាងជើងនឹងចុះត្រជាក់នៅពេលយប់ និងពេលព្រឹក ដោយនៅតំបន់ភ្នំនឹងមានសីតុណ្ហភាពជាមធ្យមពី ១៣ដល់១៦អង្សាសេ និងតំបន់ទំនាបពី ១៥ដល់១៨អង្សាសេ ខណៈដែលសីតុណ្ហភាពខ្ពស់ គឺពី ២៤ដល់២៦អង្សាសេ។ ប៉ុន្តែប្លុកខ្យល់ត្រជាក់ខ្លាំងបំផុត គិតមកទល់ពេលនេះ បានគ្របដណ្តប់តំបន់នេះ ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធ្វើឱ្យសីតុណ្ហភាពជាមធ្យមធ្លាក់ក្រោម ២០អង្សាសេ។

គេហទំព័រព្យាករណ៍ឧតុមរបស់សហរដ្ឋអាមេរិក AccuWeather បានកំណត់សីតុណ្ហភាពទីក្រុងហាណូយនៅកម្រិត ២១ទៅ២៧អង្សាសេ ចាប់ពីថ្ងៃន្ទ ដល់ថ្ងៃពុធ មុនពេលធ្លាក់ចុះដល់ ១២ទៅ២០អង្សាសេនៅចុងសប្តាហ៍នេះ។ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះ ត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់នានា ចាប់ពីខេត្ត Quang Binh ដល់ខេត្ត Binh Thuan។

ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនឹងពង្រីកលក្ខខណ្ឌភ្លៀងនៅទូទាំងតំបន់ភាគកណ្តាល។ ភ្លៀងត្រូវបានគេរំពឹងទុកនៅតំបន់ខ្ពង់រាបភាគខាងត្បូង និងកណ្តាលចាប់ពីថ្ងៃអង្គារ។ ហើយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្យល់ត្រជាក់ត្រូវបានព្យាករណ៍ថា នឹងទៅដល់តំបន់ចំនួនពីរនៅពេលយប់ និងពេលព្រឹកព្រលឹម។ តំបន់ខ្ពង់រាបភាគកណ្តាលត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពពី ២៦ទៅ២៩អង្សាសេ និងតំបន់ភាគខាងត្បូងមានពី ៣០ទៅ៣៣អង្សាសេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner