ហាងឆេងមាសសកលបន្តធ្លាក់ចុះ ឯនៅវៀតណាមលក់ ៣,៣៦០ ដុល្លារក្នុងមួយតម្លឹង

ហាណូយ៖ កាសែត VN Express បានចុះផ្សាយថា ហាងឆេងមាសរបស់ប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានធ្លាក់ចុះ ០.៥៨ ភាគរយ ជួញដូរតម្លៃ ៣,៣៦០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ខណៈដែលទីផ្សារមាសនៅលើពិភពលោកបន្តធ្លាក់ចុះ ។

តម្លៃមាសរបស់ក្រុមហ៊ុន Spot Gold បានធ្លាក់ចុះ ០.៧ ភាគរយ ដាក់លក់ក្នុងតម្លៃ ៣,១៧៩ ដុល្លារក្នុងមួយតម្លឹង ខណៈហាងឆេងមាសក្រុមហ៊ុន Gold Futures របស់អាមេរិក ដាំចុះ ០.៨ ភាគរយ ជួញដូរតម្លៃ ៣,២០៥ ដុល្លារក្នុងមួយតម្លឹង ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មូលហេតុដែលនាំទីផ្សារមាសចុះថ្លៃបែបនេះ គឺដោយសារប្រាក់ដុល្លារអាមេរិក កាន់តែរឹងមាំ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសំខាន់ៗ អំពីសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ។

លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន IG បាននិយាយថា «ថ្មីៗនេះ តម្លៃមាសបាននិងកំពុងប្រឈមការធ្លាក់ថ្លៃ ខណៈប្រទេសពាក់ព័ន្ធទីផ្សារមាស បានបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយ និងរួមជាមួយលុយដុល្លារអាមេរិកភាពរឹងមាំឡើងវិញ» ។

កាលពីខែវិច្ឆិកា តម្លៃមាសពិភពលោកបានដាំចុះខ្លាំងបំផុតរហូតដល់ ៣ ភាគរយ និងជាការធ្លាក់ចុះមិនធ្លាប់មានជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែគោលនយោបាយរក្សាអត្រាការប្រាក់ និងការតំឡើងពន្ធរយៈពេលយូររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner