ឧត្តមសេនីយ៍ទោ សែម គន្ធា ចុះសួរសុខទុក្ខមន្រ្តីដែលរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី សោម សាវ៉េត នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន បាននាំយកថវិកាដែលបានពីកត្តាសាមគ្គីភាពចេះជួយគ្នាក្នុងគ្រាលំបាក រួមនឹងថវិកាលោកប្រធានចំនួន ៣លាន ២សែនរៀល ជូនផ្ទាល់ដល់លោកវរសេនីយ៍ត្រី សោម សាវ៉េត ។

លោកវរសេនីយ៍ត្រី សោម សាវ៉េត និងក្រុមគ្រួសារ សូមគោរពអរគុណលោកឧត្តមសេនិយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកអនុនាយកដ្ឋាន ប្រធាន-អនុការិយាល័យ នាយ-នាយរងផ្នែក មន្ត្រីទាំងអស់ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលបានយកចិត្តទុកដាក់ និងជួយសំរាលទុក្ខលំបាកទាំងស្មារតី និងថវិកា ។

លោកវរសេនីយ៍ទោ សោម សាវ៉េត តំណាងឲ្យគ្រួសារ សូមគោរពជូនពរលោកប្រធាន-អនុប្រធាន នាយកដ្ឋាន លោកនាយ-នាយរងអនុប្រធានការិយាល័យ និងលោក លោកស្រីទាំងអស់ ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ជួបតែសំណាងល្អ សុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner