គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បញ្ជូនច្បាប់ការទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ ទៅគណៈកម្មការជំនាញពិនិត្យ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច ដូចខាងក្រោម៖
១- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។
២- បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់ យោបល់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លិមហួត – សួង ពិសិដ្ឋ







