ស៊ីរី ៥ម៉ឺននាក់ ចាកចោលផ្ទះ ក្រោយឧទ្ទាមចូលកាន់កាប់

បរទេស៖ មនុស្សជិត ៥ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅដ្ឋាន នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ នេះបើយោងតាមអង្គការសហប្រជាជាតិ ហៅកាត់ UN។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានរាយការណ៍ កាលពីថ្ងៃចន្ទថា មនុស្សជិត ៥០,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ស្របពេលដែលសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានដណ្តើមការកាន់កាប់ទឹកដីជាច្រើន ពីការគ្រប់គ្រងរបស់រដ្ឋាភិបាល នៃប្រធានាធិបតីស៊ីរី គឺលោក បាសា អាល់ អាសាត (Bashar al-Assad) ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពនៃការផ្លាស់ទីលំនៅ នៅតែមានកម្រតិខ្ពស់ ដោយដៃគូនានាបានផ្ទៀងផ្ទាត់តួលេខថ្មីៗ ជារៀងរាល់ថ្ងៃ»។

ប្រភពបន្តថា «មនុស្សជាង៤៨,៥០០ នាក់ត្រូវបានផ្លាស់ទីលំនៅ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា»។

ជាការកត់សម្គាល់ សហរដ្ឋអាមេរិកនិយាយថា លោក អាសាត (Assad) ជាមនុស្សដែលគាំទ្រដោយអ៊ីរ៉ង់ និងរុស្ស៊ី ហើយបានហៅលោកថា ជាជនផ្តាច់ការ ដ៏ឃោរឃៅ។ ទីក្រុងវ៉ាស៊ីនតោននៅតែរក្សាវត្តមានទាហានអាមេរិក ប្រហែល ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ហើយ អាមេរិកថែមទាំងបង្កើតសម្ព័ន្ធភាព ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ហៅកាត់ SDF ដែលដឹកនាំដោយជនជាតិឃឺដ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner