រដ្ឋមន្ត្រីការបរទេសអាមេរិកជួបមន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តវៀតណាម

បរទេស ៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បានទទួលជួបមន្ត្រីជាន់ខ្ពស់ នៃគណបក្សកម្មុយនីស្តវៀតណាម នៅក្នុងទីក្រុង Washington, DC។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ​Antony Blinken​ បានជួបជាមួយលោក ​Le Hoai Trung ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃបក្សកុម្មុយនីស្តវៀតណាម នៅឯក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

លោក ​Blinken បាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថា ការងារដែលបានធ្វើកន្លងមក គឺដើម្បីកសាងទំនាក់ទំនងទ្វេភាគី ឲ្យឡើងដល់កម្រិតប្រវត្តិសាស្ត្រ ជាមួយនឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងវៀតណាម ហើយនឹងបន្តបានល្អ បន្ថែមទៀត ទៅថ្ងៃអនាគត ដែលជាប្រយោជន៍ សម្រាប់ប្រជាជនអាមេរិកនិងវៀតណាម។

លោក ​Le Hoai Trung បានឯកភាពថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ទំនាក់ទំនងកិច្ចសហហប្រតិបត្តិការ រវាវអាមេរិកនិងវៀតណាមពិតជារីកចម្រើន ហើយសង្ឃឹមថា នឹងកាន់តែមានការវិវឌ្ឍន៍ បន្ថែមទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner