សម្តេចតេជោ ប្រាប់លោក ជេម សុខ ថា វត្តមានសម្តេចទៅចិន មិនមែនតក់ក្រហល់ អីនោះទេ

(ភ្នំពេញ)៖ ក្នុងសំណេរ លើបណ្តាញតេឡេក្រាម នាយកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរដូចច្នេះថា៖ ជូនប្អូនជេម សុខ បងមើលតិកតុកឃើញប្អូននិយាយថា លោកហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ។

បងសូមបញ្ជាក់យ៉ាងខ្លីថា គំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង ។

នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថា ប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ ។

ដោយប្អូនខ្លាចសម្បថ បងមិនបបួលប្អូនស្បថទៀតទេ ព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន ។

ជូនពរឲ្យប្អូនឆាប់ជាសះស្បើយពីជម្ងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេស ជូនពរឲ្យប្អូន ចេះគ្រប់រឿងថែមទៀត ប្រសិនប្អូនចង់។

ពីផ្កាយព្រឹក ដែលប្អូនដាក់ឈ្មោះ និង ហៅបង យ៉ាងពិរោះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner