ស្រុកជីក្រែងប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

សៀមរាប៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជីក្រែង ខេត្ត​សៀមរាបកាលព្រឹកថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២៤ មានប្រារព្ធមីទ្ទិញ​អបអរសាទ​ររំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណ​សិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ២០២៤)ក្រោម​អធិបតី​ភាពលោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ​បក្សប្រជាជន​ចុះមូលដ្ឋាន​ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកក្រុមការងារ​លោកស្រីជា​សមាជិក​រណសិរ្សស្រុក មន្ត្រីរាជ​ការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនកាកបាទក្រហម  សិស្សានុសិស្ស និង អាជ្ញាធរ ភូមិ ឃុំចូលយ៉ាងច្រើនកុះករ។

ក្នុងឱកាសនវលោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក ជីក្រែង បានអាននូវ​សុន្ទរកថា របស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ជាឧត្តមក្រុម​ប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះដែរលោក សឿន រឿត បានបញ្ជាក់ថា  ថ្ងៃ២ធ្នូ ជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះ​ដូងប្រ​ជា​ជនកម្ពុជាគ្រ​ប់​រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា ។មានថ្ងៃ៧មករាទើប​មាន​សុខ​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ​ដូចសព្វថ្ងៃនេះ ។នេះជា​សច្ចធម៌​ប្រវត្តិសាស្រ្ត៕

ដោយ៖ប៊ុន រដ្ឋា

ads banner