ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋា​នតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ​ឆ្នាំ២០២៤​បានដឹក​នាំកង​កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុង​ពិធីមីទ្ទិញអបអរសាទរ​ខួបអនុស្សាវ​រីយ៍លើកទី៤៦ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ក្រោម​អធិបតី​ភាពឯកឧត្តម ញឹក បានខេង អនុប្រធានគណៈកម្មា​ធិការ​រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ធំតំណាងឯកឧត្តម វង្សី វិស្សុតជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឯកឧត្តម ញឹក បានខេង បានអានសុន្ទរកថារបស់​សម្ដេច​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះ​បញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នក ស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅ​ប្រទេស​បានក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដឹកនាំការរំដោះ​ជាតិ​មាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះជា​ប្រវត្តិសាស្ត្រ​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តាងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំង អស់ សូមអបអរ​សាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត​រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជានិង បានប្ដេជ្ញាចិត្តដាច់​ខាតការពារសុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅ​គង់វង្សជារៀងរហូត៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner