ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ដោយឥតគិតថ្លៃ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាស​ជាផ្លូវការ​ស្តីពីការដាក់ដំណើរ​ការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជនដោយឥតគិតថ្លៃ ។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក.ប.ទ. បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាព​អាចជួយ​ដល់ការ​បកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅ​ភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់​វិធីសាស្ត្រសិក្សា​ស៊ីជម្រៅ(Deep Learning)។សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែ​កិច្ចសន្ទនានិងសារព័ត៌មានទូទៅ​។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយ​លទ្ធផល​ល្អប្រសើរជាមួយនិងវិស័យផ្សេងទៀត។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថា ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner