ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជាការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កេីតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខនិងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណេីនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនើបទូទាំងប្រទេស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner