ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ជាមធ្យម ៦.៥% ក្នុងឆ្នាំ២០២៥ ដើម្បីធានាបាននូវជីវភាពរស់នៅ របស់កម្មករ និយោជិត។
ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យនីមួយៗ នឹងត្រូវកំណត់ នៅពេលក្រោយ ដោយក្រុមប្រឹក្សាប្រាក់ឈ្នួល។ លោកប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលក៏នឹងស្វែងរកឱកាសផ្សេងទៀត ដើម្បីកែលម្អសុខុមាលភាព របស់កម្មករផងដែរ។
យោងតាមលោក Prabowo ការកើនឡើងនេះ គឺខ្ពស់ជាងបន្តិច នៃសំណើកំណើន ៦% ដែលស្នើឡើងដំបូង ដោយរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Manpower Yassierli ។
លោកបានពន្យល់ថា ការសម្រេចចុងក្រោយត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាស៊ីជម្រៅ ជាមួយនឹង ថ្នាក់ដឹកនាំសហជីព ផងដែរ។ លោក Prabowo បានសង្កត់ធ្ងន់ថា ការកើនឡើងនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអំណាចទិញ របស់កម្មករ ខណៈដែល កំណើនបែបនេះនៅតែរក្សាបាននូវការប្រកួតប្រជែង អាជីវកម្ម៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត