អ៊ីស្រាអែលយកសាកសពចំណាប់ខ្មាំងទី៣៨ ចេញពីហ្កាហ្សា

បរទេស៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា សាកសពចំណាប់ខ្មាំង លោក Itay Svirsky ត្រូវបានរកឃើញ និងយកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្ថែមថា បុរសម្នាក់នេះ ត្រូវបានគេចាប់ពង្រត់ទាំងរស់ និងត្រូវបានសម្លាប់ នៅក្នុងខែមករា។

សាកសពលោក Svirsky គឺជាសាកសពទី ៣៨ នៃចំណាប់ខ្មាំង ដែលត្រូវបាននាំយកមកវិញ ពីតំបន់ Gaza Strip។

សេចក្តីថ្លែងការណ៍អ៊ីស្រាអែលបានអះអាងថា «នៅក្នុងប្រតិបត្តិការពិសេសមួយ សាកសពរបស់ចំណាប់ខ្មាំង Itay Svirsky ត្រូវបានសម្លាប់ដោយពួកភេរវករហាម៉ាស នៅក្នុងខែមករា ឆ្នាំ២០២៤ ត្រូវបាននាំយកមកវិញ»។

គួររម្លឹកថា ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធបានចាប់ពង្រត់មនុស្ស ២៥១នាក់ ដែលក្នុងនោះ ៩៦ នាក់ នៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner