ប្រធានរដ្ឋសភា អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
អត្ថបទដោយ៖
ថេត វិចិត្រ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល “ក្រមា” ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កន្លងទៅនេះ ដែលព្រឹត្តិការណ៍នេះក្លាយជា ព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
ថេត វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។