ចាប់ពីខែមិថុនា ដល់វិច្ឆិកា ខេត្តចំនួន៥ ក្រុមការងារអន្តរាគមន៍របស់ក្រសួងរៀបចំដែនដី វាស់វែងក្បាលដីសរុបបានជាង ២សែនក្បាលដី

(ភ្នំពេញ)៖ ក្រោយពីក្រុមអន្តរាគមន៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមានខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤មក ដោយលទ្ធផលសម្រេចបានក្បាលដីវាស់វែងសរុបប្រមាណ ២០៧ ៥០០ក្បាលដី ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០២៤នេះបានឱ្យដឹងថា៖ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តទាំង ៥នេះដោយក្នុងនោះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ តំណាងរដ្ឋបាលខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលសម្រេចបានក្បាលដីដែលវាស់វែងសរុបប្រមាណ ២០៧ ៥០០ ក្បាលដីនេះមានដូចជា ៖ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០ ០០០ក្បាលដី,ខេត្តព្រះវិហារ មានប្រមាណ ១៩ ៥០០ក្បាលដី,ខេត្តឧត្តរមានជ័យមានប្រមាណ ១៨ ០០០ ក្បាលដី ។

ក្រសួងបានបន្តឱ្យដឹងថា៖សម្រាប់ទិសដៅផែនការបន្ត មន្ទីរដ.ន.ស.ស. និងក្រុមអន្តរាគមន៍ គ្រោងនឹងបញ្ចប់ការវាស់វែងយ៉ាងយូរដើមឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការចេញបណ្ណជូនប្រជាពលរដ្ឋ ។

ដោយឡែកសម្រាប់ ខេត្ត ត្បូងឃ្មុំ និង ខេត្ត ស្ទឹងត្រែង ក្រុមអន្តរាគមន៍ត្រៀមសហការណ៍ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ ដើម្បីចាត់កម្លាំង និងម៉ាស៊ីនចុះជួយវាស់វែងបន្ថែមទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner