ក្រុមហ៊ុនឡានប្រណិត Jaguar បញ្ចេញEVម៉ូឌែលថ្មី សាកម្តង ជិះបាន៧៧០គីឡូម៉ែត្រ

បរទេស៖ ក្រុមហ៊ុនផលិតឡានប្រណិត Jaguar ទ្វារពីរ ដូចជានឹងសេរីឡាន Porch ដែលមានមូលដ្ឋាននៅអង់គ្លេស បានគំរូនៃឡានអគ្គិសនីថ្មី Type 00 ដែលមានពីរស៊េរី គឺ Satin Rhodon Rose និង Inception Silver Blue ហើយសាកម្តង ជិះបានចម្ងាយ៧៧០គីឡូម៉ែត្រ ព្រមទាំង អាចបន្ថែមចម្ងាយ ជាង៣២០គីឡូម៉ែត្រទៀត ដោយគ្រាន់តែចាយពេលសាកថែម១៥នាទី នេះបើតាមការចេញផ្សាយរបស់ Technology Innovative។

តម្លៃត្រូវបានកំណត់ចាប់ផ្តើមពីប្រមាណ ១២,៨០០០ដុល្លារដុល្លារ ជាតម្លៃរថយន្តថ្លៃបំផុត របស់ក្រុមហ៊ុន ធៀបនឹងរថយន្តដែលខ្លួន កំពុងលក់បច្ចុប្បន្ន ដូចជា Taycan ជាដើម នេះបើតាមគេហទំព័រ Dirve។ ប្រភពបន្តថា Jaguar បានបញ្ចេញឡានអគ្គិសនី ជំនាន់ថ្មីនេះ បន្ទាប់ពីបានកត់ត្រាការលក់យឺត ដូចទៅនឹង រថយន្តម៉ាកផ្សេងៗទៀត ដូចជា BMW, Audi និង Mercedes-Benz ជាដើម។ ក្នុងនោះ ឡាន Jaguar ត្រឹមតែ៥៨១គ្រឿងប៉ុណ្ណោះ ត្រូវបានរាយការណ៍ថា បានលក់ចេញ ក្នុងស្រុក កាលពីឆ្នាំមុន។ គោលដៅលក់ប្រចាំឆ្នាំ មានដល់ទៅ ៥ម៉ឺនគ្រឿង បានធ្លាក់ចុះពីការលក់ ៦១,០០០គ្រឿង ក្នុងឆ្នាំ២០២២។ រថយន្តថ្មី ប្រើថាមពលអគ្គសនីនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញប្រាក់ចំណេញកាន់តែច្រើន ដោយសារតម្លៃ EV ថ្មីនេះ កាន់តែខ្ពស់។

ក្រុមហ៊ុន Jaguar ចាត់ទុកគំនិត Type 00 ជាឡានអគ្គសនីប្រណិតដ៏ល្អបំផុត។ រថយន្តបង្ហាញម៉ូដនេះមានរចនាបថ មិនដូចនឹងរថយន្ត Jaguar ដទៃទៀតឡើយ ដោយមានរាងចតុកោណទាំងមុខ និងខាងក្រោយ យ៉ាន់ទំហំ ២៣ អ៊ីញ ឬ ជិត៦០សង់ទីម៉ែត្រ ព្រមទាំង ភ្លើង LED ខាងមុខ បួនឆ្នូត។

ក្រុមហ៊ុនថា រថយន្តថ្មីនេះ តំណាងឱ្យការផ្លាស់ប្តូរដ៏អង់អាចរបស់ក្រុមហ៊ុន Jaguar ទៅជាឡានអគ្គិសនីប្រណិត ហើយការផលិត EV ប្រភេទ GT ទ្វារបួន នេះ គ្រោងនឹងបង្ហាញខ្លួន នៅឆ្នាំ២០២៥ នេះបើតាមក្រុមហ៊ុនបញ្ជាក់ឲ្យដឹង កាលពីដើមសប្តាហ៍៕

ប្រភព៖ Technology Innovative, Drive ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner