ជប៉ុនសាកល្បងលើកដំបូង បញ្ជូនថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ រួចបញ្ជូនមកផែនដីដោយជោគជ័យ

តូក្យូ ៖ អ្នកស្រាវជ្រាវនៃក្រុមហ៊ុន Japan Space Systems ហៅកាត់ (JSS) បានទទួលជោគជ័យលើកដំបូង ក្នុងការសាកល្បងបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ រួចបញ្ជូនថាមពលទាំងនោះត្រឡប់មកផែនដីវិញ។

អ្នកជំនាញម្នាក់បានពន្យល់ថា ដើម្បីអាចបង្កើតថាមពលអគ្គីសនីបាន១លានគីឡូវ៉ាត់ ដែលស្មើនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែមួយនៅផែនដី គេត្រូវបង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងរយៈកម្ពស់២គីឡូម៉ែត្រ ដែលមានទម្ងន់រហូតដល់ទៅ១០,០០០តោន។

កាសែត Nikkei Asia បានរាយការណ៍ថា គម្រោងនេះ ត្រូវបានរំពឹងថា អាចមានតម្លៃជិត ៧ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងគម្រោងសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅក្នុងលំហ រួមទាំងការចំណាយលើការបាញ់បង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យទៅក្នុងគន្លងតារាវិថី។

ស្ថិតក្រោមគម្រោងនេះ ក្រុមហ៊ុន JSS នឹងដំណើរការយានពិសេសមួយបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពហោះបណ្តែតនៅលើលំហក្នុងរយៈកម្ពស់ពី ៥ទៅ៧គីឡូម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ដើម្បីស្រូប និងបញ្ជូនកាំរស្មីមីក្រូវ៉េវត្រឡប់មកផែនដីវិញ ជាមួយក្តីរំពឹងថា នឹងអាចបំប្លែងទៅជាថាមពលអគ្គិសនី។

បច្ចុប្បន្នគម្រោងនេះ ស្ថិតក្រោមការគ្រប់គ្រងរួមគ្នារវាង JSS និងគណៈកម្មការចម្រុះនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ហើយគម្រោងនេះ អាចនឹងដំណើរការសាកល្បងចាប់ពីខែមេសា ឆ្នាំ២០២៥ ហើយរំពឹងថា ការដំណើរការពេញលេញតែម្តង គឹនៅដើមឆ្នាំ២០៤៥៕

ប្រភព ៖ NHK និង Nikkei Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner