មជ្ឈមណ្ឌលការងារ រៀបចំពិព័រណ៍ការងារផ្តល់ឱកាសការងារដល់និស្សិត អតីតនិស្សិតនៅខេត្តស្វាយរៀង
ស្វាយរៀង៖មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង សហការជាមួយគម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មតាម ប្រព័ន្ធឌីជីថល( Digital Workforce Development (DWD)) បានរៀបចំពិព័រណ៍ការងារដែលផ្តល់ឱកាសការងារពិតប្រាកដដល់និស្សិត អតីតនិស្សិត ការបណ្តុះបណ្តាលជំនាញការងារ ការដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម។

ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀងបានបញ្ជាក់ថា ពិព័រណ៍ការងារនេះពិតជាកម្មវិធីសំខាន់ សម្រាប់ គូសវាសផ្លូវមួយល្អសម្រាប់និស្សិតគ្រប់រូបជ្រើសរើសការងារ និងទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងទទួលបានឱកាសការងារ។

បន្ថែមលើសពីនេះឯកឧត្តមបណ្ឌិត សោម រតនា បានលើកទឹកចិត្តដល់សិស្ស និស្សិតគួរតែជ្រើសរើសជំនាញពាក់ព័ន្ធនឹងមុខវិជ្ជា STEM ឬមុខវិជ្ជាវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនក្នុងវិស័យការងារនាពេលអនាគត។

ជឯកឧត្តម សោម រតនា ក្នុងនាមជាក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីនេះឱបានច្រើន នៅតាមសាកលវិទ្យាល័យ។

សូមបញ្ជាក់ថា ពិព័រណ៍ការងារនេះ មានការចូលរួមរោងចក្រនិងធនាគារចំនួន ១១ ចូលរួមដូចជា ធនាគារសហពាណិជ្ជ ក.អ ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារហ្វីលីប គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ រោងចក្រខាតថាយអឺ រោងចក្រអ៊ីលីត រោងចក្រសោហួយហ្វីលធ័រខេមបូឌា រោងចក្រស៊ីវ៉ាយថប់ រោងចក្រប៊ីយូធីផេក និងរោងចក្រហ្គេតតានិង និស្សិតជាង១ ០០០ នាក់៕
ដោយ៖នុត នាង




