អ៊ីរ៉ង់បរិច្ចាគ៤០០ដុល្លារក្នុង១គ្រួសារ ឲ្យជនជាតិលីបង

បរទេស៖ ក្រុមសកម្មប្រយុទ្ធ Hezbollah បាននិយាយថា ប្រជាជនអ៊ីរ៉ង់ក្នុងមួយគ្រួសារ បានចំណាយលុយផ្ទាល់ខ្លួន ចន្លោះពី៣០០ ទៅ៤០០ដុល្លារ ដល់ជនភៀសខ្លួនលីបង់ ដោយសហការជាមួយពួក Hezbollah។

ប្រធានក្រុម Hezbollah លោក Naim Qassem បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងសុន្ទរកថា តាមទូរទស្សន៍ថា «នៅក្នុងខែវិច្ឆិកា Hezbollah បានសម្រេចចិត្តផ្តល់អំណោយរូបិយវត្ថុ ដែលជាជំនួយ ពីប្រជាជនអ៊ីរ៉ង់ និងក្រុម Hezbollah ចន្លោះពី ៣០០ ទៅ ៤០០ដុល្លារ សម្រាប់គ្រួសារនីមួយៗ ហើយមានជាង ២៣៣,០០០ គ្រួសារ ដែលបានចុះឈ្មោះ បរិច្ចាគ។

លោក Qassem បាននិយាយទៀតថា មកទល់ពេលនេះ ភាគីអ៊ីរ៉ង់ និងក្រុមរបស់ខ្លួន បានរួមគ្នាប្រមូលនិងចំណាយប្រាក់សរុប ៧៧លានដុល្លារអាមេរិក ដល់ជនភៀសខ្លួនលីបង់​ ហើយមូលនិធិបន្ថែម រួមទាំងសម្ភារប្រើប្រាស់ នឹងទៅដល់ តាមក្រោយទៀត។

លោកបាននិយាយថា «ទឹកប្រាក់សរុបចំនួន ៥៧ លានដុល្លារ ត្រូវបានបង់ ដែលគ្របដណ្តប់ ១៧២,០០០ គ្រួសារ ឬ ប្រហែល ៧៥ ភាគរយ នៃអ្នកដែលបានចុះឈ្មោះ ខណៈពេលដែលនៅសល់ នឹងទទួលបានចំនួន ២០លានដុល្លារ បន្ថែមទៀត។

Hezbollah នៅប្រទេសលីបង់ បានផ្តើមវាយប្រហារគ្នា តាមព្រំដែន តទល់នឹងអ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមហាម៉ាស់-ប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ប៉ុន្តែ បានរីករាលដាល កាន់តែខ្លាំង តាំងពីខែកញ្ញា ឆ្នាំ២០២៤ ដែលផ្តើមឲ្យមានការភៀសខ្លួន ជនជាតិលីបង់ ទ្រង់ទ្រាយធំ ប៉ុន្តែ បទឈប់បាញ់ លើកដំបូង ត្រូវបានដាក់ចេញ កាលពីពេលថ្មីៗនេះ ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner