ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានចុះធ្វើអនាម័យសំអាតសំរាមតាមដងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាលបានសហការជាមួយក្រុមការងារក្រសួងបរិស្ថាននៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង រដ្ឋបាលស្រុកកណ្តាលស្ទឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះធ្វើអនាម័យសំអាតឬសំរាមតាមដងផ្លូវជាតិលេខ 3 ចាប់ពីផ្សារព្រៃទទឹង រហូតដល់ព្រំប្រទល់ឃុំត្បែងចាប់ពីគោលគីឡូម៉ែត្រលេខ 25 រហូតដល់គគីឡូម៉ែត្រលេខ 30 ដែលមានអ្នកចូលរួមពី មេឃុំ មេភូមិ ប្រជាការពារ នគរបាលប៉ុស្តិ៍ សរុប ៨៨នាក់ ។
ក្នុងយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន សំរាប់ខេត្តកណ្តាលចុះធ្វើអនាម័យសំអាតឬសំរាមតាមដងផ្លូវជាតិលេខ 3 សំរាមប្រមូលបានសរុបប្រមាណ 1.000 គីឡូក្រាម។ និងបានផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ 113 និងសារសម្លេងអំពីការទុកដាក់សំរាមដល់ប្រជាពលរដ្ឋតាមដងផ្លូវនិងតំបន់ផ្សារត្រពាំងវែងផងដែរ។
គួរបញ្ចាក់បន្ថែមថា សកម្មភាពនេះគឺបានធ្វើយុទ្ធនាការរួមគ្នារវាងមន្ទីរបរិស្ថានខេត្តកណ្ដាលនិងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងរដ្ឋបាលស្រុកកណ្ដាលស្ទឹងតំណាងរដ្ឋបាលស្រុកគងពិសី នៅត្រង់ចំណុចប្រសព្វរផ្លូវាងផ្លូវរថភ្លើងនៃតំបន់ផ្សារព្រៃទទឹងលើផ្លូវជាតិលេខ ៣ ហើយបន្ទាប់មក បានចុះធ្វើការសំអាតអនាម័យរើសសម្រាមតាមដងផ្លូវនៅតាមភូមិសាស្ត្រ រៀងៗខ្លួន ដោយប្រើកម្លាំងសម្ភារៈសរុប មានរថយន្តដឹកចម្រាមសរុបចំនួន ៤គ្រឿងគ្រឿងចក្រសម្រាប់កាយសំរាមមួយគ្រឿងផងដែរ។ ការប្រមូលសំរាមនេះគឺបានប្រមូលសំរាមរាយប៉ាយតាមដងផ្លូវនិងប្រមូលគំនរសំរាមដែលប្រជាពលរដ្ឋបានចាកចោលអាណាធិបតេយ្យចំនួន ២ ទីតាំងផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ