មហោស្រពភាពយន្តជប៉ុនលើកទី១០ ជាព្រឹត្តិការណ៍ថ្មីមួយ​ទៀត​នៅដំណាច់ឆ្នាំនេះ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ក្នុងឱកាសប្រារព្ធពិធីបើកមហោស្រពភាពយន្តជប៉ុន​លើកទី១០ នៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពភាពយន្តលើកទី១០នារាត្រីនេះជាព្រឹត្តិការណ៍ ថ្មីមួយទៀតនានៅដំណាច់ឆ្នាំដែលនាំមកនូវមនោសញ្ចេតនាថ្មី ព័ត៌មានថ្មី ទេសភាពថ្មីនៃទិដ្ឋភាពសង្គមវប្បធម៌ សេដ្ឋកិច្ចជូន ដល់ប្រជាជនកម្ពុជា។ពិសេសយុវជនកម្ពុជាឱ្យបានយល់​ដឹង​បន្ថែមទៀតតាមរយៈខ្សែភាពយន្តដែលនឹងបង្ហាញពីទិដ្ឋភាព ជាក់ស្តែងប្រកបដោយអត្ថន័យ។

ឯកឧត្តមបន្តថាតាមរយៈមហោស្រពភាពយន្តជប៉ុន ដែលបាន​ចាក់បញ្ចាំងនូវកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់​ប្រជាជនកម្ពុជា ព្រោះតាមរយៈខ្សែភាពយន្តបាន​ឆ្លុះបញ្ចាំ​ងអំពីទិដ្ឋភាពពិតៗនៃប្រទេសជប៉ុន។

ចំណែកលោក ជៀប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​ជំនាញការទទួលថតភាពយន្ត បានកត់សម្គាល់ថា មហោស្រពភាពយន្តជប៉ុននៅកម្ពុជាលើកនេះបានបង្ហាញនូវគុណប្រយោជន៍ជាច្រើនមានដូចជាការផ្លាស់ប្តូរវប្បធម៍រវាងជប៉ុននិងកម្ពុជា។ពិសេសបានបង្ហាញអំពីភាពរីកចម្រើននៃការ​ផលិត​ភាពយន្តរបស់ជប៉ុនដែលអាចឱ្យអ្នកចូលចិត្តខាងផ្នែកផលិតភាពយន្តកម្ពុជានិងចង់ចាប់អាជីពជាអ្នកភាពយន្តមកទទួលយកបទពិសោធន៍ថ្មីនៃការផលិតរបស់ភាពយន្តជប៉ុនមកប្រើប្រាស់ក្នុងការផលិតនៅកម្ពុជាផងដែរ។

គួរឱ្យដឹងដែថា មហោស្រពភាពយន្តជប៉ុនលើកទី១០នេះ មាន​រឿង​ចំនួន១៤រឿង ក្នុងនោះមានប្រភេទរឿងអប់រំ ដែលឆ្លុះបញ្ចាំង​ពីសង្គម វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ក៏ដូចជាជីវភាពប្រចាំថ្ងៃ​របស់ប្រជាជនជប៉ុនជាដើម៕


រូបភាព៖ ងីម ឆៃហួត
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner