ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជួបសំណេះសំណាលសមាជិកថ្មីជាង១០០នាក់

កំពង់ចាម៖ឯកឧត្តម  អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការ បក្សខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤នៅ​ទីស្នាក់​ការគណបក្សខេត្តកំពង់ចាមបានអញ្ជើញ​សំណេះ​សំណាល និងប្រកាសទទួលស្គាល់សកម្មជនដែលមកពីគណ​បក្សផ្សេងៗ មកពី ៩ក្រុង/ស្រុកចំនួន ១៦០នាក់ (ស្រី៦៤នាក់ )។ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុ​ប្រធានប្រចាំការបក្សខេត្ត និងគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក និងមន្ត្រីគណបក្ស​ពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណបក្សខេត្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី។ឯកឧត្តមបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដែល​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណ​បក្សសម្តេច ជាអនុប្រធានគណបក្ស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សដែលមានសមត្ថភាពគ្រប់​គ្រាន់​ក្នុងការដឹក នាំប្រទេសឱ្យមានសុខសន្តិភាពពេញបរិបូរណ៍​និង​អភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែលពុំមានគណបក្សណា​អាចធ្វើបាន៕
ដោយ៖លី ពៅ

ads banner