ផ្តល់សម្ភារសិក្សា និងកង់ដល់សិស្សជាង៤០០នាក់​នៅសាលាកម្រងអង់ឃ្លាំ ស្រុកស្ទោង

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និង​តំណាងអង្គការកូហ្វាពកាលពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមចែកសម្ភារសិក្សា និងកង់ដល់សិស្ស​នៅកម្រងអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកូហ្វាពដែលជានិច្ចជាកាលតែង តែគិតគូរនិងឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ជាពិសេសជួយដល់​កុមារនិងសិស្សានុសិស្សតាមសាលាបឋមសិក្សានានា ។លោកបានសំណូមពរសូមបន្តកិច្ចសហការជាបន្តទៀតជាពិសេសការ “ការអប់រំបែបឌីជីថល ” ។

សូមបញ្ជាក់ថាកុមារនិងសិស្សានុសិស្សដែលទទួលបានសម្ភារសិក្សានិងកង់នៅក្នុងឱកាសនេះមានចំនួន៤២៩នាក់៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner