សហរដ្ឋអាមេរិក បង្កើតការងារបន្ថែមដល់ពលរដ្ឋជាង ២២ម៉ឺននាក់ក្នុងខែវិច្ឆិកា

វ៉ាស៊ីនតោន ៖ យោងតាមការិយាល័យស្ថិតិការងារអាមេរិក បានឲ្យដឹងថ្មីៗនេះថា ការបង្កើតការងារបន្ថែមនៅក្នុងខែវិច្ឆិកា បានស្ទុះងើបឡើងវិញដល់ជាង ២២៧,០០០នាក់នៅក្នុងខែវិចិ្ឆកា។

ការបង្កើតការងារថ្មីជូនប្រជាជន ក្រៅពីវិស័យកសិកម្ម បានកើនឡើងចំនួន ២២៧,០០០នាក់ក្នុងខែវិច្ឆិកា កើនឡើងខ្លាំងលើសការរំពឹងទុក បើធៀបនឹងខែតុលា មានត្រឹម ៣៦,០០០នាក់ប៉ុណ្ណោះ។

ការកើនឡើងការងារថ្មី បានផ្តោតលើផ្នែកថែទាំសុខភាពមានចំនួន ៥៤,០០០នាក់, បដិសណ្ឋារកិច្ច ចំនួន ៥៣,០០០នាក់ និងមន្រ្តីរដ្ឋាភិបាលចំនួន ៣៣,០០០នាក់ និងការងារជំនួយសង្គមបានបន្ថែមចំនួន ១៩,០០០នាក់។

រីឯអ្នកធ្វើការងារពេញម៉ោងបានថយចុះចំនួន ១១១,០០០នាក់ ខណៈពេលដែលបុគ្គលិកក្រៅម៉ោងមានចំនួន ២៦៨,០០០នាក់។

ប្រាក់ឈ្នួលកម្មករនៅអាមេរិកបានបន្តកើនឡើង ដោយប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងកើនឡើង ០.៤% និង ៤% ក្នុងរយៈពេល ១២ខែ។ តួលេខទាំងពីរសុទ្ធតែបានកើនឡើ ០.១ភាគរយលើសពីការរំពឹងទុក។

ទោះបីជាយ៉ាងណា អត្រាគ្មានការងារធ្វើនៅសរដ្ឋអាមេរិក បានកើនឡើងខ្ពស់រហូតដល់ ៤.២% ដូចដែលបានរំពឹងទុក។ ក្នុងនោះ អត្រាគ្មានការងារធ្វើសម្រាប់កម្មករស្បែកខ្មៅ មានចំនួន ៦.៤% ការកើនឡើងចំនួន ០.៧ %៕

ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner