Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល

ហាណូយ ៖ក្រុមហ៊ុន Google បានចាត់ទុកវៀតណាមថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍។

ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ កើតឡើងនៅពេលដែល Google បានប្រកាសពីការបង្កើត Google Vietnam ជាអង្គភាពដែលគាំទ្រការបំប្លែងឌីជីថលក្នុងស្រុក។

យោងតាមការប្រកាសនៅលើគេហទំព័រ Google បានឲ្យដឹងថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសវៀតណាម នឹងអនុវត្តនីតិវិធីទាក់ទងនឹងពន្ធជាមួយ Google Vietnam ជំនួសឲ្យ Google Asia Pacific ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។

នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ២២ពាន់លានដុល្លារនៃតម្លៃទំនិញសរុប ដែលជាការបង្កើនល្បឿនកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួន។

អ្នកជំនាញបាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងប្រទេសវៀតណាម មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍វៀតណាម បានធ្វើឱ្យរីកសាយភាយជាសកលជាមួយនឹងកម្មវិធីពេញនិយមប្រើប្រាស់ទូទាំងពិភពលោក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner