ការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរខួបទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ដើម្បីអបសាទរខួបលើកទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍កីឡាវាយកូនគោល មិត្តភាពកម្ពុជា-វៀតណាម នៅទីលានកីឡាវាយកូនគោល ហ្គាឌិនស៊ីធី ដោយអញ្ជើញថ្នាក់ដឹកនាំកម្ពុជាចូលរួមក្នុងការប្រកួតរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនី ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំជាច្រើនរូបទៀតសរុប៣២នាក់តំណាងភាគីកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ លើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-វៀតណាម ដែលស្ថានទូតប្រទេសវៀតណាមប្រចាំកម្ពុជា រៀបចំឡើង ដើម្បីចូលរួមអបអរសាទរខួបទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមនាពេលនេះ គឺបានបង្កើតការជួបជុំប្រកួតកីឡាវាយកូនគោលសប្បាយរីករាយ រវាងភាគីវៀតណាម និង ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនរិតចំណងមិត្តភាពសាមគ្គីភាព ភាត រភាព ផ្សារភ្ជាប់ទំនាក់ទំនងនៃភាគីកម្ពុជា វៀតណាមឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ សម្រាប់ប្រទេសទាំងពីរ គឺមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ ដោយការប្រកួតបានបែងចែកជាក្រុម ក្នុង១ក្រុមមានកីឡាករ៤នាក់ គឺកីឡាករវៀតណាម២នាក់ និងកីឡាករកម្ពុជា២នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ទៀតថា ការប្រកួតនេះ មិនសំដៅលើលទ្ធផលចាញ់និងឈ្នះនោះទេ ពោលការប្រកួតរៀបចំឡើងសំដៅលើមិត្តភាពសាមគ្គីភាព និងបង្កើតនូវអនុស្សាវរីយ៍នៃការចងចាំល្អៗនិងសប្បាយរីករាយជាមួយគ្នា ក្នុងនាមជាប្រទេសជាមិត្តល្អនិងគ្នា។

ឯកឧត្តម NGUYEN HUY TANG អគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានថ្លែងលើកឡើងថា ការប្រកួតកីឡាវាយកូនគោលមួយនេះ គឺជាការប្រកួតមួយរៀបចំដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ហើយក៏ជាការប្រកួតមួយ សំដៅរិតចំណងមិត្តភាព ផ្សារភ្ជាប់ទំនាក់ទំនងរវាងវៀតនិងកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម តំណាងឱ្យប្រទេសវៀតណាម សូមថ្លែងអំរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមពីសំណាក់ សម្តេចពិជ័យសេនាទៀតបាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាំដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការប្រកួត ធ្វើឱ្យបរិយាកាសនៃការប្រកួតបានប្រព្រឹត្តិទៅដោយរលូននិងភាពសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម NGUYEN HUY TANG បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដៃគូ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ធ្វើឱ្យការប្រកួតនេះ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយបំផុត។

ឆ្លងកាត់ការប្រកួតដ៏សប្បាយរីករាយពេញមួយល្ងាច ជាលទ្ធផល ក្រុមកីឡាកជ័យលាភី
លេខ១៖ ឯ.ឧ ឥត សារ៉ាត់ និងឯ.ឧ សូ ខនបញ្ញារិទ្ធិលេខ២៖ Mr. LAM VAN HAI និង Mr. NGUYEN AN KHANH
លេខ៣៖ ឯ.ឧ រ៉ាត់ ដារារ័ត្ន និងឯ.ឧ កែវ រស់។ ដោយឡែក កីឡាករ វាយចូល HOLE IN ONE ទទួលបានប្រាក់រង្វាន់២ម៉ឺនដុល្លារ បានទៅលើ ឯកឧត្តម ទៀ វិញ៕

ថត ដោយ ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner