ទូទាំងទ្វីបអឺរ៉ុប អបអរការធ្លាក់អំណាចរបស់ Assad

បរទេស៖ ប្រជាជនស៊ីរីរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងទីក្រុងនានា នៃបណ្តាប្រទេសជាច្រើន នៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានចេញមកអបអរសាទរ ចំពោះការដួលរលំ ប្រធានាធិបតី លោក Bashar al-Assad ។

ក្នុងចំណោមមនុស្ស ៥០០០ នាក់ នៅឯការជួបជុំដ៏កក្រើកមួយ ក្នុងរដ្ឋធានីនៃប្រទេសអាឡឺម៉ង់ ពលរដ្ឋស៊ីរី ឈ្មោះ Bassam Al-Hamada អាយុ៣៩ឆ្នាំ បានរៀបរាប់នូវអ្វីដែលខ្លួនចាត់ទុកជារឿង មិនគួរឲ្យជឿ ថា «ទីបំផុត យើងមានសេរីភាពហើយ»។ ទីនោះ គឺជាកន្លែងដែលប្រជាជនស៊ីរី មួយលាននាក់ភៀសខ្លួន ទៅរស់នៅ ហើយជាទីតាំងដ៏ធំបំផុតនៅអឺរ៉ុប។

ក្រៅពីអាល្លឺម៉ង់ ប្រជាជនស៊ីរី នៅទីក្រុងអាថែន បែលក្រាដ អ៊ីស្តង់ប៊ុល ទីក្រុងឡុងដ៍ ប៉ារីស ស្តុកខម និងវីយែន ក៏បានគ្រវីទង់ជាតិពណ៌បៃតង ក្រហម ខ្មៅ និងស ហើយបានបញ្ជាក់ ពីអរិភាពរបស់ពួកគេ ចំពោះលោក Assad។

ប៉ូលិសក្រុងប៊ែរឡាំងបាននិយាយថា ប្រជាជនស៊ីរីជាង ៥ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានមួយ ក្នុងសង្កាត់ Kreuzberg។ ទង់ជាតិ និងបដាជាច្រើនបានគ្រវី ដែលអានថា «សេរីស៊ីរី» និង «សេរីភាព» បញ្ចេញពន្លឺ «V» សម្រាប់សញ្ញាជ័យជំនះ ហើយស្រែកថា «Allahu Akbar!» ដែលជាព្រះគឺអស្ចារ្យបំផុតរបស់ពួកគេ។

ទោះបីជាមានភ្លៀងធ្លាក់ និងត្រជាក់យ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើនបានចេញទៅក្រៅ ជាមួយក្រុមគ្រួសាររបស់ពួកគេ អបអរការធ្លាក់អំណាចរបស់លោក Assad ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner