គ្រូបង្ហាត់មុខវិជ្ជាកីឡា ៦៥នាក់ក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសអំពីមុខវិជ្ជាអប់រំកាយបែបថ្មី
(ភ្នំពេញ)៖លោកគ្រូអ្នកគ្រូបង្ហាត់មុខវិជ្ជាកីឡានៅខណ្ឌទាំង៥ក្នុងរាជាធានីភ្នំពេញចំនួន៦៥នាក់ ទទួលបានការបណ្តុះបណ្តាលស្តីអំពីមុខវិជ្ជាអប់រំកាយនិងកីឡាចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិរយៈពេល៣ថ្ងៃ នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ។

លោក ក ម៉ូរិ ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងអង្គការក្រៅរដ្ឋាភិបាលបេះដួងមាស បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះមាសនេះ មានគោលបំណងផ្តល់ជូនដល់ការយល់ដឹងអំពីគម្រោងរបស់អង្គការបេះដូងមាសលើកម្មវិធីបង្ហាត់ និងការរៀបចំនៅកិច្ចតែងការ ការរៀបចំផែនការមេរៀនប្រចាំឆ្នាំ និងការសសេរកិច្ចតែងការមេរៀននិងជាការផ្សាព្វផ្សាយឱ្យលោកគ្រូអ្នកគ្រូកីឡាយល់ដឹងកាន់តែច្បាស់អំពីមុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងដោយអង្គការបេះដូងមាសនិងក្រសួងអប់រំយុជននិងកីឡា។

លោក ម៉ូរិ ហ៊ីរ៉ូតាកា បានអះអាងថា បន្ទាប់ពីលោក អ្នកគ្រូបានឆ្លងកាត់វគ្គសិក្ខាសិលានេះហើយ ពួកគាត់និងទទួលបាននូវចំណេះដឹងត្រឡប់ទៅវិញប្រកបដោយគុណភាព ដែលបំរើរដល់ផលប្រយោជន៍ជូនសាលារៀន ។ ហើយមុខវិជ្ជាអប់រំកាយបែបថ្មីនេះ អាចជួយឱ្យកុមារក៏ដូចជាសិស្សានុសិស្សមានរាងកាយមាំមួនសុខភាពល្អ និងជួយឱ្យការរៀនសូត្ររបស់សិស្សដំណើរការទៅបានល្អផងដែរ។

អ្នកគ្រូ ខេម ចន្ថាគ្រូកីឡាមកពីខណ្ឌ ព្រែកព្នៅ បានថ្លែងថា អ្នកគ្រូបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ រយៈពេល៣ថ្ងៃនេះ ទទួលបានចំណេះថ្មីៗជាច្រើន អំពីការង្ហាត់បង្រៀនមុខវិជ្ជាអប់រំកាយបែបនេះ ដើម្បីនាំយកទៅផ្សព្វផ្សាយនិងបង្ហាត់ដល់សិស្សជួយឱ្យសិស្សមានសុខភាពល្អ និងប្រាជ្ញាស្មារតីភ្លឺថ្លាឆ្លាតវាងវៃ។

ដោយឡែក លោក សុខ វុទ្ធី មន្រ្តីការិយាល័យកីឡាខណ្ឌ ព្រែកព្នៅ បានលើកឡើងថា បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃជាមួយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសហើយ ក្នុងនាមលោកជាមន្រ្តីការិយាល័យកីឡាខណ្ឌ និងចុះពិនិត្យមើលតាមសាលា ប្រសិនបើសាលាណាអនុវត្តបានល្អ និងមានការលើកសសើរ ហើយបើសាលាណាពុំទាន់អនុវត្តបានត្រឹមត្រូវតាមមុខវិជ្ជាអប់រំកាយបែបថ្មីនេះ និងមានការលើកទឹកនិងផ្តល់ជូនការណែនាំជូនពួកគាត់ ដើម្បីបានយល់នៅវត្ថុបំណង។
គួរឱ្យដឹងដែរថា សិក្ខាសាលាវាយតម្លៃថ្នាក់អប់រំកាយ ដែលបង្កើតឡើងដោយអង្គការបេះមាសនេះ ទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ដោយផ្តោតលើការបណ្តុះបណ្តាលដល់គ្រូកីឡានិងមន្រ្តីការិយាល័យកីឡា ស្តីអំការវាយតម្លៃ ការរៀបចំផែនការបង្រៀន និងកិច្ចតែងការប្រចាំឆ្នាំ ។ សិក្ខាសាលានេះ មានផ្តល់ជូនដល់រាជធានី ខេត្ត គោលដៅចំនួន៣ មានរាជធានីភ្នំពេញ ខេត្ត បាត់ដំបង និងខេត្តស្វាយរៀង ៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ





