Biden ៖ ផែនការសេដ្ឋកិច្ច Trump នឹងក្លាយជា «គ្រោះមហន្តរាយ»
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលផុតអាណត្តិ កាលពីថ្ងៃអង្គារ បានចាត់ទុកផែនការសេដ្ឋកិច្ចរបស់លោក Donald Trump ដែលជាអ្នកស្នងតំណែងរបស់លោកថា ជា «គ្រោះមហន្តរាយ»។
លោក Biden បាននិយាយថា ការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធដ៏ធំ លើការនាំចូលគឺជា «កំហុសចំបង» ហើយបានជំទាស់នឹងអ្វីដែល Trump អះអាងថា គឺជាជោគជ័យនៃរដ្ឋបាលរបស់លោកនោះ។
លោក Biden បាននិយាយថា «ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យប្រធានាធិបតីជាប់ឆ្នោត បោះចោលគម្រោង ២០២៥ .. ខ្ញុំគិតថា វានឹងជាគ្រោះមហន្តរាយសេដ្ឋកិច្ច សម្រាប់យើង និងតំបន់»។
លោក Biden បាននិយាយថា ពលរដ្ឋអាមេរិកនឹងត្រូវបង់ថ្លៃ ចំពោះអ្វីដែលលោក Trump បានប្ដេជ្ញាបង្កើនពន្ធដើម្បីទះកំផ្លៀងប្រទេសជិតខាង របស់អាមេរិក ដូចជា ម៉ិកស៊ិក និងកាណាដា និងគូប្រជែងអាស៊ីប៉ាស៊ីហ្វិក គឺប្រទេសចិន។
លោកថា ប្រទេសទាំងបីនេះរួមគ្នា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទាំងបី របស់សហរដ្ឋអាមេរិក។ លោក Biden បានបន្ថែមថា «ខ្ញុំជឿថា វិធីសាស្រ្តនេះ គឺជាកំហុសដ៏ធំមួយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត