ផ្ទុះគ្រាប់បែកអត្តឃាតស្លាប់រដ្ឋមន្ត្រីអាហ្វហ្គានីស្ថាន

បរទេស ៖ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមពិធីបុណ្យសព របស់រដ្ឋមន្ត្រីជនភៀសខ្លួន ដែលទើបបានស្លាប់ អំឡុងការបំផ្ទុះគ្រាប់បែកអត្តឃាត។

ក្រុមរដ្ឋអ៊ីស្លាម IS បានប្រកាសថា ជាស្នាដៃរបស់ពួកគេ។ លោករដ្ឋមន្ត្រី Khalil Ur-Rahman Haqqani ត្រូវបានសម្លាប់ កាលពីរសៀលថ្ងៃពុធ នៅឯការិយាល័យរបស់ក្រសួងជនភៀសខ្លួន ស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល។

មនុស្សរាប់ពាន់នាក់ ដែលភាគច្រើន ជាក្រុមប្រដាប់ដោយអាវុធ បានប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យសពរបស់ Haqqani នៅក្នុងភូមិកំណើត Sarana នៅតំបន់ភ្នំមួយ នៃខេត្ត Paktia ភាគខាងត្បូង នៃរដ្ឋធានី កាប៊ុល។

ពិធីបុណ្យសពបានប្រព្រឹត្តទៅ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ជាមួយនឹងរថពាសដែក ខណៈដែលអ្នកកាន់ទុក្ខបានធ្វើដំណើរ មកពីខេត្តជុំវិញ។

កាលពីខែកញ្ញា អាជ្ញាធរ តាលីបង់ បាននិយាយថា ក្រុមរដ្ឋអ៊ីស្លាម IS មានជំរំហ្វឹកហាត់ នៅក្នុងខេត្ត Balochistan នៃប្រទេសប៉ាគីស្ថាន ជាប្រទេសដែលតែងតែប្រឈមមុខនឹងការវាយប្រហាររបស់ពួក ជីហាដ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner