ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ភាពស្និទ្ធស្នាលរវាងប្រជាជន និងប្រជាជន ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការបន្ដមិត្ដភាព កម្ពុជា-ចិន យូរអង្វែង

(សៀមរាប)៖ ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញបង្កើនឥទ្ធិពលរឹតចំណង​មិត្តភាពប្រជាជាតិឱ្យមានភាពកាន់តែល្អប្រសើរឡើង ។ ដូចនេះ ក្នុងការ​បន្ដ​មិត្ដភាព កម្ពុជា-ចិន យូរអង្វែង និងរឹងមាំ គឺយើងមិនអាចមើលរំលង​នូវមិត្ដភាពរវាងប្រជាជន និងប្រជាជននោះទេ ។

នេះជាប្រសាសន៍របស់ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ដ្រមណ្ឌល​រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ថ្លែងក្នុង «ព្រឹត្ដិការណ៍មហោស្រពមិត្ដភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៃវេទិកាផ្លាស់​ប្ដូរយុវជននិងវប្បធម៌ ក្រោមមូលបទ ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងមិត្ដភាពរវាងយុវជន ដើម្បីទំនាក់ទំនងកម្ពុជា-ចិន យូរអង្វែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ដសៀមរាប ។

ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាន៍ថា ឆ្នាំ២០២៤នេះ ជាឆ្នាំបើកទំព័រថ្មី នៃទំនាក់ទំនងការទូតជាប្រពៃណី កម្ពុជា-ចិន ខួបលើកទី៦៦ និងជាឆ្នាំ​នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងជាឆ្នាំនៃការបង្កើន​កម្លាំង​កាន់​តែ​ខ្លាំងក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេស​ទាំងពីរ។ ការរៀបចំព្រឹត្ដិការណ៍មហោស្រពមិត្ដភាពកម្ពុជា-ចិន ឆ្នាំ២០២៤ នៅលើទឹកដីអង្គរ នឹងបង្ហាញនូវទស្សនីយភាពទៅកាន់ពិភពលោក ជាពិ​សេស ប្រជាជនចិនគ្រប់ទិសទីឱ្យចាប់អារម្មណ៍មកទស្សនា និងវិនិយោគ​បន្ថែម​នៅក្នុងទឹកដីខេត្តសៀមរាប ដែលជាខេត្តទាក់ទាញទេសចរណ៍​ដ៏មាន​សក្ដានុពលរបស់កម្ពុជាកាន់តែច្រើនឡើង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner