ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

(ភ្នំពេញ)៖ក្រសួងអប់រំយុវជន​ និងកីឡាបានចេញសេចក្តីប្រកាសមួយ​អំពីការ​មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសា​វៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះសោះឡើយ។

ក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះ​ផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុល​បរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំង​ស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។

គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសរបស់ក្រសួងអប់រំ បែបនេះ ធ្វើឡើងក្រោយពីក្រុមប្រឆាំង និងក្រុមជ្រុលនិយមមួយចំនួនបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សារដ្ឋអស់រយៈពេលប៉ុន្មានថ្ងៃនេះបន្តបន្ទាប់រួចមក។

ជាមួយការចេញសេចក្តីប្រកាសនេះដែរក្រសួងអប់រមបានប្រាប់ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងមិនត្រូវជឿក្រុមជ្រុលនិយម​បំពុល​សង្គមទាំងនោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner