អង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញ​ទេសចរ​អន្តរជាតិ​មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈ បណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម បានផ្ញើសារអបអរ សាទរ ខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់ រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានបើក ព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

សម្តេច ថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សម្តេចតេជោ បានបន្តថា បច្ចុប្បន្ន អង្គរវត្ត បានក្លាយជាគោលដៅ ទេស ចរណ៍ ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។

សូមជម្រាបថា ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិ កភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋ អាមេរិក ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្រោយពីការដាក់បញ្ចូល តំបន់ រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទ អន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់ កិច្ចការពារ អភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។

សម្តេចតេជោបានលើកឡើងទៀតថា តំបន់ឧទ្យានអង្គរមិនមែនសំដៅតែ ទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរ ទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្ស ផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។

សម្តេចបានបញ្ជាក់បន្ថែមថា នៅក្នុងរមណីយដ្ឋានអង្គរ ទាំងមូលមាន ប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភ័ណ្ឌ ពិភពលោក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner