NOCC រៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នាក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន”នៅ ខេត្តកំពត
(ខេត្តកំពត)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយនឹងសហព័ន្ធកីឡាជាតិ រៀបចំកម្មវិធីកីឡាដើម្បីទាំងអស់ គ្នា ឆ្នាំ២០២៤ (Sport for All 2024)ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន” នៅក្នុងខេត្តកំពត និងក៍ជាការអបអរសាទរ ពិធីបុណ្យសមុទ្រ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។
បើតាមឯកឧត្តមប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា៖ កីឡាដើម្បីទាំងអស់គ្នាយើងបានរៀបចំកីឡាជាច្រើនមុខសម្រាប់អ្នកចូលរួមដូចជារត់កម្សាន្តចម្ងាយ៣គីឡូ, ជិះកង់ចម្ងាយមហាជនចម្ងាយ១២គីឡូ, កីឡាបាល់ទះឆ្នេរខ្សាច់មហាជន, កីឡាទូកក្ដោងមហាជន , កីឡាម៉ូតូទឹក, កីឡាបង្ហោះខ្លែង, កីឡាប៉ារ៉ា ម៉ូទ័រ និងប្រដាល់គុនខ្មែរជាដើម។
លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងបាននិយាយថា គោលបំណងនៃកម្មវីធីកី ឡាដើម្បីទាំងអស់គ្នារួមមានបំផុសការចូលរួមលេងកីឡាស្របតាមគុណតម្លៃនៃចលនាអូឡាំ ពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា យុវជនអូឡាំពិអាស៊ី ឆ្នាំ២០២៩៕
ដោយ ៖ ជាវ ចន្ធូ





