ទោះសភាព្យួរតំណែង តែប្រធានាធិបតីកូរ៉េខាងត្បូងប្តេជ្ញាតស៊ូដល់ទីបញ្ចប់

សេអ៊ូល ៖ ក្រោយសភាដឹកនាំដោយគណប្សប្រឆាំង បានអនុម័តលេីសំណេីដកតំណែង នៅក្នុងការបោះឆ្នោតលើកទីពីរ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាថា នឹងតស៊ូដើម្បីអនាគតនយោបាយរបស់លោក។

លោក Yoon បាននិយាយយ៉ាងដូច្នេះថា ទោះបីជាខ្ញុំត្រូវឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរការដែលខ្ញុំខំសាងរយៈពេល ២ឆ្នាំកន្លះមកនេះ ដេីម្បីឆ្ពោះទៅអនាគតមិនបញ្ឈប់ទេ… ខ្ញុំនឹងមិនចុះចាញ់ទេ។

ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នឹងឡេីងមកកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈដែលលោក Yoon នៅតែកាន់តំណែងដដែល ប៉ុន្តែសិទ្ធិអំណាចប្រធានាធិបតីរបស់លោក ត្រូវព្យួរពាក់កណ្តាលនៃអាណត្តិរយៈពេល ៥ឆ្នាំ។

ចំណែកតុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងនៅពេលណា អំឡុងរយៈពេល ៦ខែ។ ប្រសិនបើលោកត្រូវបានដកតំណែង ការបោះឆ្នោតបន្ទាន់មួយនឹងរៀបចំឡេីង៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner