នាយករងវិទ្យាល័យ ព្រះ នរោត្តម រណឫទ្ធិ ចាត់ទុកការអប់រំផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ជាការផ្តល់ព័ត៌មានដ៏ល្អដល់សិស្ស

អត្ថបទដោយ៖
ជាវ ចន្ធូ

(កំពត)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលជាចលនាផ្សព្វផ្សាយអំពីសម្មភាពកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងសារៈប្រយោជន៍នៃការលេងកីឡា បានបន្តចូលរួមផ្សព្វផ្សាយដល់សិស្សនុសិស្សវិទ្យាល័យ ព្រះ នរោត្តម រណឫទ្ធិ ស្ថិត នៅខេត្តកំពត ។

ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយការអប់រំគុណតម្លៃអូឡាំពិកនេះ សម្រាប់ខេត្ត កំពត ក្រុមការងារ បានធ្វើការផ្សព្វផ្សាយជូនដល់សិស្សនូវប្រវត្តកីឡាអូឡាំពិកសម័យបុរាណ និងអូឡាំពិកសម័យទំនើប ដើម្បីបញ្ជ្រាបចំណេះដឹងដល់សិស្សបានស្វែងយល់កាន់តែច្បាស់អំពីគុណតម្លៃនៃការលេងកីឡា ។ ជាមួយគ្នានេះ ក្រៅពីការផ្សព្វផ្សាយកីឡាអូឡាំពិក តាមរយៈបទបង្ហាពីមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កម្មវិធីនេះ ក៏បានណែនាំឱ្យសិស្សលេងកីឡាមួយចំនួន ដែលជាការបង្ហាញថា ការលេងកីឡាគឺនាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយគ្នាផងដែរ។

ទន្ទឹមនិងនោះ ក្រុមមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបំផុសបញ្ជ្រាបប្រាប់សិស្សានុសិស្សអំពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ជាផែនការមួយចលនាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាប្រទេសរៀបចំព្រឹត្តិការណ៍ដ៏ធំរបស់អាស៊ី ក្នុងប្រវត្តិសាស្រ្តរៀបចំលើកដំបូងរបស់កម្ពុជា។

សេង ធិន នាយករងវិទ្យាល័យ ព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញចំណាប់រម្មណ៍ថា ការអប់រំផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក ពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ដល់សិស្សានុសិស្សក្នុងវិទ្យាល័យរបស់លោកនេះ បានជាល្អខ្លាំងណាស់ ព្រោះកម្មវិធីនេះ បានជួយឱ្យសិស្សបានជ្រោជ្រាបកាន់តែច្បាស់អំពីតម្លៃនៃកីឡាលេងកីឡា ហើយ ក៏បានផ្តល់នូវចំណេះពាក់ព័ន្ធប្រវត្តកីឡាពីសម័យបុរាណនិងសម័យទំនើប ។ លោកថា កម្មវិធីនេះ និងជំរុញឱ្យសិស្សចូលចិត្តកីឡា និងលេងកីឡាទទួលបានសុខភាពល្អរឹងមាំផងដែរ ។

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ផ្តល់ជូនសាលារៀន ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន១០ ក្នុងឆ្នាំ២០២៤នេះ មិនត្រឹមតែផ្តល់ចំណេះជូនដល់សិស្សឱ្យជ្រោជ្រាបអំពីគុណតម្លៃនៃការលេងកីឡាប៉ុណ្ណោះនោះទេ ពោលសកម្មភាពអប់រំផ្សព្វផ្សាយនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាប្រភេទ ជួយឱ្យសង្គមមួយ មានការអភិវឌ្ឍន៍រីកចំរើន ដោយពលរដ្ឋមានសុខភាពល្អ និងសម្បូរធនធានកីឡាមានសក្តានុពលសម្រាប់ប្រទេសជាតិ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner