ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវធ្វើការផ្តល់សេវាសារធារណៈតាមប្រព័ន្ធអនឡាញ ខណៈក្រសួងនឹងធ្វើការសហការរៀបចំប្រព័ន្ធនេះ

(តាកែវ)៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានលទ្ធភាព នៅក្នុងការជួយ រៀបចំប្រព័ន្ធសេវា ទៅតាមឃុំ ស្រុក ដើម្បីឱប្រជាពលរដ្ឋកាន់តែ សប្បាយចិត្តនៅក្នុងការទទួលបានសេវាសារធារណៈ កាន់តែងាយស្រួល និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងមិនចំណាយថវិកា ពេលវេលាច្រើន ដើម្បីមករកសេវានៅនិងកន្លែង ។ ឯកឧត្តម រដ្ឋមន្រ្តីបបានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក៏ដូចជាអភិបាលខេត្ត ធ្វើលិខិតស្នើរសំជាផ្លូវការ ទៅក្រសួង ដើម្បីទទួលបានការផ្តល់សេវាតាមប្រពន្ទ័អនឡាញនេះ។

ប្រសាសន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។

ឯកឧត្តម រដ្ឋមន្រ្តី នេះគឺជាអ្វីដែលឯកឧត្តម ចង់ឱ្យខេត្តតាកែវជាខេត្តគំរូគេមួយ ក្នុងចំណោមខេត្តនានានៅទូទាំងប្រទេស នៅក្នុងការផ្តល់សេវាសារធរណៈតាមប្រពន្ធអនឡាញ ខណៈដែលតាមបណ្តាវិទ្យាល័យមួយចំនួន មានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលបានដាក់មុនគេ ប្រសិនបើបានជោគជ័យក្រសួងនិងបន្តដាក់តាមបណ្តាវិទ្យាល័យជាង៥០០នៅតាមបណ្តាខេត្តផ្សេងៗទៀត ។

ឯកឧត្តម ជា វ៉ាន់ដេត ក៏បានជំរុញដល់មន្រ្តីដែលមានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋពិសេសនៅតាមច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងប្រកបទៅដោយប្រសិទ្ធភាព ទៅតាមការសន្យាជាមួយប្រជាបលរដ្ឋដែលជាអ្នកមកស្វែងរកសេវាដល់ទីកន្លែង។

យោងតាមរបាយការណ៍ស្វាគមន៍ ដោយ ឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានឱ្យដឹងថា ឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត ក្រុង ស្រុក បានធ្វើការការផ្តល់សេវាសារធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ បានប្រមាណជា ៤០ម៉ឺនសេវា៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner