ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋ២៥០គ្រួសារ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
សៀមរាប៖ក្នុងថ្ងៃកំណើត ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម និងលោកជំទាវ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន ២៥០ គ្រួសារ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។
ពិធីជួបសំណេះសំណាលឯកឧត្តម សៀង ណាំ បានប្រកាសថា ជីវិតមនុស្សគ្រប់គ្នារមែងជួបទុក្ខលំបាក និងសេចក្តីសុខ ខុសគ្នាៗ។ ដើម្បីជម្នះការលំបាកបាន យើងត្រូវខំប្រឹងប្រែងប្រកបរបរការងារដូចជា ស្រែចម្ការ និងអាជីវកម្មផ្សេងៗ ដើម្បីរកចំណូលចិញ្ចឹមជីវិត។
អំណោយដែលបានចែកក្នុងពិធីនេះរួមមាន អង្ករ សារុង និងថវិកាមួយចំនួន៕
ដោយ៖ប៊ុនរដ្ឋា