ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់នូវអនុសាសន៍ជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ

ដើម្បីលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ជំរុញអ្នកជំនាញ និស្សិត ចូលរួមសិក្សា និងផ្តល់យោបល់ក្នុងការរៀបចំទីតាំងលម្ហសាធារណៈនានា ដោយចាត់ទុកថាជាការរៀបចំផ្ទះសម្បែង និងស្រុកទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ដើម្បីចូលរួមកសាងសង្គម រក្សាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចជាផ្លែផ្កាក្រោមម្លប់សន្តិភាពឱ្យបានគង់វង្ស ដែលជាកេរ្តិ៍តំណែលមិនអាចកាត់ថ្លៃបានបន្ទាប់ពីប្រាង្គប្រាសាទអង្គរ។

យន្តការនៃការបណ្តុះបណ្តាលស្ថាបត្យករ ឬវិស្វករ ដែលជាអ្នកឆ្លាក់ដួងព្រលឹងជាតិទៅអនាគត គួរពិចារណារប្តូរយុទ្ធសាស្ត្របើកចិត្ត ទទួលយកភាពច្នៃប្រឌិត បន្ថែមការយកចិត្តទុកដាក់លើបំណិនជីវិតអមជាមួយការសិក្សាជំនាញមួយផ្នែកទៀត ដើម្បីបង្កលក្ខណៈអោយការបណ្តុះបណ្តាលធនធានផ្នែកស្ថាបត្យកម្មដ៏កម្រនេះ អាចរីកលូតលាស់បានកាន់តែប្រសើរប្រកបដោយគុណភាព។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

៥ ធ្នូ ២០២៤

📷 MLMUPC

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner