សម្តេច ម៉ែន សំអន សមាគមមិត្តភាព កម្ពុជា-វៀតណាម ដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

(ខេត្តកែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តិភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀង ធីថាញ់ ប្រធានសមាគមមិត្តិភាពវៀតណាម-កម្ពុជា សហប្រធានបានដឹកនាំកិច្ចប្រជុំនៃសមាគមប្រទេសទាំងពីរ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបានរៀបចំឡើងនៅ សណ្ឋាគារវ៉ាការ៉ាកែប នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ 

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ទំនាក់ទំនងការទូតទ្វេភាគីមកដល់ពេលនេះមានរយៈពេល ៥៧ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេស ការពង្រឹងនូវចំណងមិត្តភាព, ការទូប្រជាជន, កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោកជំទាវ ង្វៀង ធីថាញ់ បានលើកឡើងថា ៖ បន្ទាប់ពីសមាគមមិត្តភាពវៀតណាម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរបានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ចនៃសមាគមទាំងពីរ។

តាមរយៈកិច្ចប្រជុំនេះបានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀត នូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំងពីរ ក្នុងការ ដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner