ដំណើរមកដល់របស់កុមារ UCMAS ឆ្នើមជ័យលាភី ពីការប្រឡងថ្នាក់ អន្តរជាតិនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កុមារUCMAS ជ័យលាភីឆ្នើម តំណាងឱ្យកម្ពុជាចំនួន៩រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់ អាជ្ញាបណ្ណ, ប្រធានសាខាទូទាំងប្រទេសរួមជាមួយអាណាព្យាបាល សិស្សទាំងអស់ បានធ្វើដំណើរត្រលប់មកដល់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងថ្នាក់អន្តជាតិ (UCMAS International Competition and World Cup 2024 ) រយៈពេល ២ ថ្ងៃពីថ្ងៃទី១៤និង១៥ ខែធ្នូនៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី ៣០ ប្រទេសជុំវិញពិភពលោក និងមានបេក្ខជនសរុបចំនួន ៦ពាន់នាក់ ។បេក្ខជនទាំងអស់តម្រូវឱ្យប្រកួតប្រជែងទៅ២វិញ្ញាសារធំៗ គឺ វិញ្ញាសា សរសេរ និង វិញ្ញាសាមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់២០០សំនួរសម្រាប់ វិញ្ញាសា រសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។
ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារUCMASកម្ពុជាទទួលបានជ័យលាភីនិងរង្វាន់លើកទឹកចិត្តយ៉ាងច្រើនដូចជាពានរង្វាន់ (Champion) លើវិញ្ញាសាសរសេរចំនួន៦ ,ពានរង្វាន់ 1st Runner Up លើវិញ្ញាសាសរសេរចំនួន១ និង វិញ្ញាសាមើលចំនួន១, ពានរង្វាន់ 2nd Runner Up លើវិញ្ញាសាសរសេរចំនួន១ , ពាន3rd Runner up វិញ្ញាសាសរសេរចំនួន១ និងវិញ្ញាសារមើលចំនួន៣ ,ពានរង្វាន់ ជាក្រុម Silver Champion Wold Cup ចំនួន១ ។
កម្មវិធី UCMAS កម្ពុជា សូមចូលរួមអបអរសាទរដោយក្តីរំភើបរីករាយ យ៉ាងខ្លាំងចំពោះជ័យលាភីរបស់កុមារកម្ពុជាក៏ដូចជាឪពុកម្តាយ អាណា ព្យាបាលសិស្សទាំងអស់ដែលបានទទួលជោគជ័យយ៉ាងធំធេងក្នុងការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគួរជាទីមោទកភាពសម្រាប់ ប្រទសកម្ពុជា។
គួររំលឹកដែរថា កាលពីឆ្នាំ២០២៣ កុមារកម្ពុជា២ រូបបានដណ្តើម យក នូវពានរង្វាន់ Grand Champion ដែលជាចំណាប់ថ្នាក់ខ្ពស់ជាគេ ក្នុងកម្មវិធីប្រឡងUCMASថ្នាក់អន្តរជាតិ ប្រឡងថ្នាក់អន្តជាតិ មួយនេះផងដែរ ។
កម្មវិធី UCMAS កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង លោកឪពុកអ្នកម្តាយ អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMASតាម រយៈការជំរុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធីUCMASកម្ពុជាអាចទំនាក់ទំនងសា ខាជិត តំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ៖០១២ ២១ ៣៨ ៨៦ ,០១៥ ៣៩ ៤០ ៤៣ ៕




















