Putin ៖ ២០២៤ជាឆ្នាំប្រវត្ថិសាស្ត្ររបស់កងទ័ព វាយលុកអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងចាត់ទុក ឆ្នាំ២០២៤ គឺជាឆ្នាំប្រវតិ្ថសាស្ត្រនៃស្នាដៃវាយលុក របស់កងទ័ពរុស្ស៊ី គ្របដណ្តប់លើអ៊ុយក្រែន។
អំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការរីកចម្រើនរបស់កងទ័ព របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន និងបានសរសើរថា ឆ្នាំ២០២៤ ជាឆ្នាំប្រវត្តិសាស្ត្រ ក្នុងដំណើរការវាយលុកយោធារបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាង គាំទ្រដោយលោកខាងលិច ដែលគេដឹងថា លោកចង់សំដៅលើ ប្រទេសអ៊ុយក្រែន។
លោកបន្តថា
កងទ័ពរុស្ស៊ីបានរឹបអូសយក ទីតាំងរបស់អ៊ុយក្រែន ចំនួន១៨៩ ហើយបានក្លាយជា «ឆ្នាំដ៏សំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស»។
លោក ពូទីន ក៏បានសាទរចំពោះឧស្សាហកម្មយោធា និងសហគ្រាសការពារជាតិរបស់រុស្ស៊ី ដែលបានផ្តល់អាវុធ និងឧបករណ៍ទំនើបៗ ដើម្បីគាំទ្រដល់កងទ័ពរបស់ទីក្រុងម៉ូស្គូ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការលើការផលិតប្រព័ន្ធមីស៊ីលដ៏ច្រើន រួមទាំងប្រព័ន្ធដែលមានល្បឿនលឿនជាងសំឡេង ហើយបានបង្ហាញថា កងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត ហៅកាត់ AI ទៀតផង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត