រថក្រោះចម្បាំងអាមេរិក Abrams ចំនួន ៣៨គ្រឿងបញ្ជូនដល់ដៃតៃវ៉ាន់

តៃប៉ិ ៖ រថក្រោះចម្បាំង M1 Abrams របស់អាមេរិក កញ្ចប់ដំបូងមានចំនួន ៣៨គ្រឿង កាលពីថ្ងៃចន្ទម្សិលមិញ បានដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់ហើយ។

រថក្រោះចម្បាំងទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់រថក្រោះចម្បាំងសរុបចំនួន ១០៨គ្រឿង ដែលត្រូវបានអនុម័តលក់ដោយរដ្ឋបាលរបស់លោក Donald Trump ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០១៩។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា រថក្រោះ M1A2T Abrams មានសមត្ថភាពវាយប្រហារខ្ពស់ ជាមួយនឹងកាំភ្លើង ១២០មីលីម៉ែត្រ និងមានភាពចល័តយ៉ាងលឿនរហ័ស ក្នុងល្បឿនអតិបរមា ៦៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា រថក្រោះចម្បាំង Abrams ចំនួន ៤២គ្រឿងទៀតនឹងត្រូវចែកចាយនៅឆ្នាំ ២០២៥ បន្ទាប់មក ២៨គ្រឿងទៀតនៅឆ្នាំ ២០២៦។ តៃវ៉ាន់ បាន ទិញ រថក្រោះ ទំនើប នេះ ជា ផ្នែក មួយ នៃ កិច្ច ខិតខំ ប្រឹងប្រែង របស់ ខ្លួន កក្នក្នុងការធ្វើទំនើបកម្មយោធូបករណ៍ និងនិងពង្រឹងសមត្ថភាពការពារជាតិ។

គួរបញ្ជាក់ថា ចិន កំពុង បង្កើន សម្ពាធ យោធា លើ កោះ តៃវ៉ាន់ ដោយដោយចាត់ទុកលោកប្រធានាធិបតីតៃវ៉ាន់ Lai Ching-te ជា អ្នក ផ្តាច់ខ្លួន។ តួយ៉ាង ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំម្តងហើយម្តងទៀតនៅជុំវិញកោះតៃវ៉ាន់។ ហើយកាលពីខែធ្នូ ចិនក៏បានដាក់ពង្រាយនាវាយោធា និងឆ្មាំឆ្នេរសមុទ្រជាច្រើនទៅកាន់ដែនទឹកក្បែរកោះតៃវ៉ាន់ផងដែរ៕

អត្ថបទ ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner