លោក ពូទីន ព្រមានថា លោកខាងលិចបង្ខំឱ្យរុស្ស៊ីដើរដល់បន្ទាត់ក្រហម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសលោកខាងលិចថា កំពុងរុញច្រានរុស្ស៊ីឱ្យដើរដល់ខ្សែបន្ទាត់ក្រហមរបស់ខ្លួន ហើយក៏កំពុងជំរុញឱ្យរុស្ស៊ីដកការរឹតត្បិតការដាក់ពង្រាយមីស៊ីលផងដែរ។

លោក ពូទីន បានប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិរុស្ស៊ីថា ទីក្រុងមូស្គូកំពុងមើលការអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក និងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមដ៏មានសក្តានុពលដោយក្តីបារម្ភ។ លោក ពូទីន បន្តថា រុស្ស៊ីនឹងលុបចោលរាល់ការរឹតត្បិតដោយស្ម័គ្រចិត្តលើការដាក់ពង្រាយមីស៊ីល ប្រសិនបើអាមេរិកនៅតែបន្ត និងដាក់ពង្រាយមីស៊ីលបែបនេះ។

មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឲ្យប្រទេសរបស់យើងចុះខ្សោយ និងបរាជ័យជាយុទ្ធសាស្រ្ត តាមរយៈការបញ្ជូនអាវុធនិងជះលុយដោយខុសច្បាប់ ការបញ្ជូនទាហានស៊ីឈ្នួលនិងទីប្រឹក្សាយោធាទៅឲ្យអ៊ុយក្រែន។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យជម្លោះរីកកាន់តែធំ»។ បើតាមការបញ្ជាក់របស់លោក ពូទីន គិតមកទល់ពេលនេះ កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានគ្រប់គ្រងទីតាំងចំនួន ១៨៩កន្លែង ហើយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅទីនោះគឺដើម្បីការពារខ្លួន។

ថ្លែងបន្ទាប់ពីលោក ពូទីន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បាននិយាយថា កងទ័ពរុស្ស៊ីបានដណ្តើមយកទឹកដីអ៊ុយក្រែនជិត ៤.៥០០គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ២០២៤ ហើយឥឡូវនេះកំពុងទទួលបានប្រហែល ៣០គីឡូម៉ែត្រការ៉េក្នុងមួយថ្ងៃ។ ប្រមុខការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានគ្រប់គ្រងតិចជាងមួយភាគរយនៃតំបន់ Lugansk ភាគខាងកើត និងប្រហែលពី ២៥ទៅ៣០ភាគរយនៃតំបន់ Donetsk, Kherson និង Zaporizhzhia។

គួរបញ្ជាក់ថា រុស្ស៊ីបានទាមទារនៅឆ្នាំ២០២២ ដើម្បីដាក់បញ្ចូលតំបន់សំខាន់ៗទាំងបួនជារបស់រុស្ស៊ី ទោះបីជាមិនមានការគ្រប់គ្រងពេញលេញលើតំបន់ទាំងនោះក៏ដោយ៕

អត្ថបទ ៖ daily mail ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner